ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តបានដឹកនាំក្រុមការងារខេត្ត និងមន្ទីរសេដ្ឋកិច្ច អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ អាជីវករដែលកំពុងលក់ដូរនៅផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដេីម្បីស្តាប់នូវសំណូមពរ បញ្ហាប្រឈម សម្រាប់ដោះស្រាយជូន។
ឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារខេត្ត និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនអាជីវករផ្សារមេមត់
