អតីតថ្នាក់ដឹកនាំមូលដ្ឋានរបស់អតីតបក្សសង្គ្រោះជាតិ ចំនួន៤រូប នៅខេត្តស្វាយរៀង សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា


អតីតថ្នាក់ដឹកនាំតាមឃុំ ស្រុក នៃខេត្តស្វាយរៀង របស់អតីតគណបក្សសង្គ្រោះជាតិ ចំនួន៤រូប បានសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

អតីតថ្នាក់ដឹកនាំមូលដ្ឋាន ដែលដាក់ពាក្យសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ ក្រោយពួកគាត់យល់ឃើញថា ទណ្ឌិត សម រង្ស៉ី ដែលជាមេចលនាឧទ្ទាមខុសច្បាប់ គឺជាជនក្បត់ជាតិយ៉ាងពិតប្រាកដ។

អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ទាំង៤រូបនោះ រួមមាន៖ ទី១៖ឈ្មោះ ព្រុំ សាមាន អាយុ៥៨ឆ្នាំ រស់នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង, ទី២៖ឈ្មោះ ពេជ ឃន អាយុ៥៩ រស់នៅភូមិថ្មលពាប ឃុំអង្គប្រស្រែ ស្រុករមាសហែក, ទី៣៖ឈ្មោះ កង ផាន អាយុ៦០ឆ្នាំ រស់នៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក និងទី៤៖ឈ្មោះ ម៉ៅ សោប អាយុ៦២ រស់នៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក។

ពួកគាត់បានអះអាងដូចៗគ្នាថា មានតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាទេ ដែលដឹកនាំត្រឹមត្រូវ ហើយការពារប្រជាពលរដ្ឋ និងរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋយ៉ាងពិតប្រាកដ៕