ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធអង្គការចាត់តាំង និងរបៀបរបបធ្វើការងារជូនដល់មន្ត្រីគណបក្សមូលដ្ឋានសាខាបក្សមន្ទីរ​ អង្គភាពជុំវិញ


ថ្ងៃអង្គារ​ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស៊ាក ឡេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធអង្គការចាត់តាំង និងរបៀបរបបធ្វើការងារជូនដល់មន្ត្រី​ គណៈកម្មាធិការគណបក្សខេត្ត​ និងគណៈកម្មាធិការគណបក្សមូលដ្ឋានសាខាមន្ទីរ​ អង្គភាពជុំវិញខេត្ត​ សរុប​ ១០០នាក់។ វគ្គបណ្តុះបណ្តាល បានស្តាប់បទបង្ហាញដោយឯកឧត្តម យីន គឹមហ៊ន ប្រធានគណៈចាត់តាំងគណបក្សខេត្ត អំពីកិច្ចការបានអនុវត្តកន្លងមក និង គោលគន្លឹះសំខាន់ៗ​ នៃសេចក្តីណែនាំរបស់គណបក្សស្តីពីការងារចាត់តាំង។
On 13 October 2020, CPP-Tboung Khmum province opened the Training Course on the CPP Rules to the Members of CPP of Tboung Khmum province under the President of H.E. Seak Leng, Head of CPP-Tboung Khmum with the participants of 100 Memebers.