ឯកឧត្តមឡេង ប៊ុនតេង ប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ


ថ្ងៃច័ន្ទ ១០ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០
ឯកឧត្តមឡេង ប៊ុនតេង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានដឹកនាំក្រុមការងារគណបក្យប្រជាជនកម្ពុជា សង្កាត់ប្រជុំបូកសរុបជីវភាពបក្យនិងបានផ្ដល់នៅអនុសាសន៏ដល់សាខាបក្យភូមិទាំង៥ត្រូវយកចិត្តទុកដាក់ដល់ប្រជាជនប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពនិងការពារពីជំងឺកូវីដ១៩ ត្រូវតែបន្តការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ៖ ការធ្វើអនាម័យខ្លួនប្រាណ(លាងដៃនឹងសាប៊ូជាប្រចាំ ឬប្រើអាល់កុល ជែល…) ពាក់ម៉ាស្សការពារ រក្សាគម្លាតសុវត្ថិភាពសង្គម (កាត់បន្ថយការជួបជុំ…) ហើយបើមានអាការៈគ្រុនក្តៅ ផ្តាសសាយជាដើម សូមប្រញាប់ទៅមន្ទីរពេទ្យ ឬទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាល ហើយបើសង្កេតឃើញមានករណីសង្ស័យ សូមផ្តល់ព័ត៌មានដល់ក្រុមការងារក្រសួងសុខាភិបាលជាបន្ទាន់…ព្រមជាមួយនេះដែរ ឯកឧត្តម បានរំលឹកបងប្អូនឲ្យអញ្ជើញទៅពិនិត្យ ទិន្នន័យផ្ទាល់ខ្លួនក្នុងបញ្ជីបោះឆ្នោតឆ្នាំចាស់ដែលគ.ជ.ប បានបិទផ្សាយនៅសាលាសង្កាត់ចាប់ពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនេះ បើឃើញមានបាត់ឈ្មោះ ឬខុសទិន្នន័យផ្សេងៗ សូមអញ្ជើញទៅស្នើសុំកែតម្រូវ ឬចុះឈ្មោះជាថ្មី ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០នេះ ហើយបើមានកូនក្មួយដែលដល់អាយុបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះក៏សូមណែនាំឲ្យទៅចុះឈ្មោះនៅសាលាសង្កាត់ផងដែរ។