នៅរសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧លោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានដឹកនាំសហការី សហការជាមួយរដ្ឋបាលឃុំរំលេច និងដោយមានការចូលរួមពី កំលាំងអធិការដ្ឋាន ការិយាល័យពាក់ពន្ធ ដើម្បីធ្វើវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស៊ីធរកណ្ដាល ដើម្បីទទួលបានពត៌មានផ្សេងៗ បញ្ហាប្រឈម និងសំនូមពរ របស់បងប្អូន ពូមីង យាយតា ប្រជាជនក្នុងឃុំរំលេចប្រមាណ ជាង១០០នាក់ ហើយក្នុងកម្មវិធីនេះក៏មានចែក ឯកសណ្ឋានប្រជាការពារ ចំនួន05 កំម្លេ និងវិទ្យុទាក់ទងចំនួន 05 គ្រឿងផងដែរ។
អភិបាលស្រុកស៊ីធរកណ្ដាល បើកវេទិកាសាធារណៈ ដើម្បីទទួលបានពត៌មានផ្សេងៗ
