មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យនិងវាយតម្លៃការងារសាងសង់ប្រឡាយនាំទឹកជើងឯក


រសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ប្រឡាយនាំទឹកជើងឯក ប្រវែង ៩.៣១៨ ម៉ែត្រ និងការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់សណ្តរក្រាំងពង្រក្រោម ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ៕