ក្រសួងពាណិជ្ជកម្មរៀបចំពិធីបិទកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)


នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីបិទកិច្ចប្រជុំតុមូលចិនលើកទី ៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្រោមប្រធានបទ “ការអនុវត្តល្អបំផុតស្តីពីការចូលជាសមាជិករបស់ប្រទេសអភិវឌ្ឍន៍តិចតួច” និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងរយៈពេលបីថ្ងៃ។
ពិធីបិទកិច្ចប្រជុំតុមូលចិនលើកទី ៥នេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសចិន ព្រមទាំងសមាជិកប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។