ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី ការិយាល័យ ព័ត៌មាន ឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី “ការិយាល័យ ព័ត៌មាន ឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន”ដែលរៀបចំឡើងដោយ អង្គភាពអ្នក នាំពាក្យរាជរដ្ឋាភិបាល សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង នៅរសៀល ថ្ងៃទី១៣ ខែតុលាឆ្នាំ ២០២០ នាសាលប្រជុំសាលាខេត្តបាត់ដំបង។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការ នាំពាក្យ រាជរដ្ឋាភិបាល បានបញ្ជាក់ពីសារះសំខាន់នៃអង្គសិក្ខាសាលា ក្នុងគោលបំណង ស្នូលធ្វើការចែករំលែកនូវទស្សនទាន យន្ដការយុទ្ធសាស្រ្ដ និងបទពិសោធន៍ជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលលកិច្ចល្អ លើវិស័យ ព័ត៌មាន ថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានឱ្យចូលកៀក ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់នៅតាមមូលដ្ឋាន។ អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន គឺកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លងរវាង មន្រ្ដីព័ត៌មាន និងមន្ទីរវិស័យជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើតបាននូវតម្លាភាព គណនេយ្យ ភាព និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយប្រសិទ្ធភាព និងសក្ដិសិទ្ធភាព៕