ឯកឧត្ដម ឡេង ប៊ុនតេង ជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ


រសៀលថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ
ព្រមទាំងឯកឧត្តម អនុប្រធានក្រុមការងារ សមាជិកក្រុមប្រឹក្សាសង្កាត់ និងក្រុមការងារយុវជនសង្កាត់ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យផ្លូវប្រព័ន្ធលូ នៅចំនុចផ្លូវវត្តចាស់ ផ្សារដើមស្រល់ មណ្ឌលសុខភាពជ្រោយចង្វារ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
On the Afternoon of 13 October 2020, H.E. Leng Bun Teng, Head of Working Group for Chruy ChongVa district, accompanied by the officials of the district, visited the local residents and inspected the Sewage systems in the areas of Wat Chas, Psa Derm Srol, Chruy ChongVa Health Center, located at Phum 2, Sangkat Chruy ChongVa, Khan Chruy ChongVa, Phnom Penh.