ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំគណ:ប្រតិភូក្រសួងធម្មការនិងសាសនា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ័ ព្រះបរមរតនកោដ្ឋ


ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញគោរពព្រះវិញ្ញាក្ខន្ធព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសគម្រប់ខួប៨ឆ្នាំ នៃការយាងសោយទីវង្គត់របស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ – ១៥ តុលា ២០២០) ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃក្រសួងធម្មការនិងសាសនា សូមក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមបានយាងសោយនូវបរមសុខ ក្នុងសុគតិភព និងសូមឱ្យកម្ពុជាទទួលបានតែសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៍។
On Thursday Morning, 15 October 2020, H.E. Chhet Sokhon, Minister of Cults and Religions, led the delegation of the Ministry to lay wreaths and pay homage to His MAJESTY the late King-Father, Samdech Preah Norodom Sihanouk, Preah Borom Ratanak Kaudh, on the 8th-year anniversary of his passing away (Oct. 15, 2012 – Oct. 15, 2020), at the Royal Statue in Phnom Penh