ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេ​ព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងគំរាមកំហែងដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ


នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០នាទី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេ​ព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងគំរាមកំហែងដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមបានកោតសសើរដល់អាជ្ញា​ធរ និងកងកម្លាំងទាំងអស់ដែលបានខិតខំ​ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមក៏ផ្តាំផ្ញើឲ្យ​អាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទត្រូវបន្តខិតខំជួយសង្គ្រោះ និងផ្ស​ព្វផ្សាយដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ឲ្យថែរក្សាសុខភាពឲ្យបានល្អ និងសម្អាតភូមិ លំនៅដ្ឋានរបស់ខ្លួន នៅពេលបងប្អូនប្រឡប់មកកាន់លំនៅដ្ឋានវិញបន្ទាប់ពីទឹកជំនន់បានស្រកចុះ៕
H.E. Sim Ka, Acting President of the Cambodian Senate, accompanied by Tep Ngorn, Second Vice President, inspected today morning the flood situation in Sangkat Rolous, Khan Dangkao, Phnom Penh.
He has highly appreciated the the local Authority for their efforts to rescue the victims just in time.
At the same time, His Excellency also urged the authorities and all kinds of forces to continue their efforts to rescue and disseminate to all the victims to maintain good hygiene and clean their hone when they return to back after the flood receded.