ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តសែនសុខ


នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តសែនសុខ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្តសែនសុខ គឺជាវត្តថ្មីដែលទើបកកើតឡើងប្រមាណជា ៤ឆ្នាំមុន ក្រោមការខិតខំប្រឹងប្រែងរបស់ព្រះអង្គចៅអធិការ និងជំនឿយ៉ាងមុតមាំរបស់ប្រជាពុទ្ធបរិស័ទ ក្នុងការរួមកម្លាំងកសាងសមិទ្ធផលទាំងឡាយក្នុងទីអារាមនេះ។
ម្លប់នៃសន្តិភាព បានផ្តល់ឱកាសសម្រាប់ពលរដ្ឋគ្រប់រូបមានអ្វីៗគ្រប់បែបយ៉ាង រួមទាំងការកាន់ជំនឿសាសនាផងដែរ ដូច្នេះគ្រប់គ្នាត្រូវបន្តថែរក្សាសន្តិភាពនេះឱ្យបានយូរអង្វែងទៅទៀត៕