ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ដំឡើងម៉ាស៊ីនបូមទឹកសង្គ្រោះដំណាំស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ


នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៧ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ដើម្បីបូមយកទឹកពីព្រែកតន់ហន់ បញ្ជូនតាមប្រឡាយមេតាហោ ប្រវែង ១.៦៥០ ម៉ែត្រ ទៅសង្គ្រោះដំណាំស្រូវប្រាំងជួបការខ្វះខាតទឹករបស់បងប្អូនប្រជាកសិករ ចំនួន ១៣៨ ហិកតា នៅក្នុងភូមិពងទឹក ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ៕