ឯកឧត្តម វេង ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យ កិច្ចដំណើរ និងសង្វាក់ផលិតកម្ម


នៅព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុនរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យ កិច្ចដំណើរ និងសង្វាក់ផលិតកម្ម ទីសត្តឃាតដ្ឋាន ការវិចខ្ចប់ និងឃ្លាំងត្រជាក់ស្តុកសាច់ មុនការបញ្ចេញលក់ក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស របស់ក្រុមហ៊ុន អេសអិលអិន មីតសឺបផ្លាយ ភីធីវ៉ាយ អិលធីឌី ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សូមបញ្ជាក់ថា ក្រុមហ៊ុននេះបានបោះទុនវិនិយោគចំនួនជាង៣០លានដុល្លារអាមេរិក ដោយបានចាប់ដៃគូដ៏ធំមួយរបស់ប្រទេសអូស្ត្រាលី គឺក្រុមហ៊ុន Frontier International Agri តំណាងដោយលោក Tony Gooden ដើម្បីនាំគោរស់ដោយផ្ទាល់ពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ជាមួយនឹងការបំពាក់បច្ចេកវិទ្យាទំនើប។