ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំគណៈកម្មការកិច្ចការសភានៃសភាប្រើប្រាស់ភាសាបារាំង


នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ គណៈប្រតិភូសមាជិកព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការសភានិយាយភាសាបារាំង (APF) បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំគណៈកម្មការកិច្ចការសភានៃសភាប្រើប្រាស់ភាសាបារាំង (APF) ក្រោមអធិបតីភាព ឯកឧត្តម PHUNG Quôc Hiên អនុប្រធានរដ្ឋសភាវៀតណាម នៅសណ្ឋាគារ Liberty Central Saigon Citypoint នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម៕