ឯកឧត្តម ឡេង ប៊ុនតេង ដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ


ព្រឹកថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានដឹកនាំ ក្រុមការងារចុះភូមិទាំង៥ គណៈកម្មាធិការសង្កាត់ ក្រុមយុវជនសង្កាត់ បានបែងចែកកម្លាំងចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះទាំង៥ភូមិរួមមានៈ
-ភូមិ១ ចំនួន ២០៧គ្រួសារ
-ភូមិ២ ចំនួន ៣០៦ គ្រួសារ
-ភូមិ៣ ចំនួន ១១៧ គ្រួសារ
-ភូមិដើមគ ចំនួន ៤០គ្រួសារ
-ភូមិគៀនឃ្លាំង ចំនួន ១០៨ គ្រួសារ
សរុប : ចំនួន ៧៧៨គ្រួសារ ។