នាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន


នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត​ប៉ៃលិន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ បានអញ្ជើញជួបសួរសុខទុក្ខ ​ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋអ្នកជំងឺ ដែលកំពុងសម្រាកព្យា​បាល​នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត​ប៉ៃលិន។

ក្នុងឱកាសនោះ ឯកឧត្តម បានជូនពរដល់បងប្អូន អ្នកជម្ងឺទាំងអស់ឲ្យឆាប់ជាសះស្បើយពីជម្ងឺដង្កាត់ទាំងឡាយ ដើម្បីបានបន្តប្រកបជីវភាពរស់នៅប្រចាំថ្ងៃឡើងវិញផងដែរ។

សូមបញ្ជាក់ថា ជានិច្ចកាលឯកឧត្តម អ៊ី ឈាន តែងតែគិតគូពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ និងបានជួយដោះស្រាយរាល់ការលំបាក ដែលជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងមូល តាំងពីអតីតកាល រហូតបច្ចុប្បន្ន ដោយនៅរួមរស់ រួមសុខរួមទុក្ខគ្រប់កាលៈទេសៈជាមួយបងប្អូនប្រជាពលរដ្ឋ។