ចៅសង្កាត់ច្រាំងចំរេះទី២ ជួបសួរសុខទុក្ខ និងរំលែកទុក្ខជាមួយគ្រួសារសព ប្រជាពលរដ្ឋ ០២ គ្រួសារ


នាថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៧ នៅក្រុមទី៣ និងទី៤ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ក្រុមការងារសាលាសង្កាត់ច្រាំងចំរេះទី២ ដឹកនាំដោយ លោក វាន់ ផន ចៅសង្កាត់ បានជួបសួរសុខទុក្ខ និងរំលែកទុក្ខជាមួយគ្រួសារសព ប្រជាពលរដ្ឋ ០២ គ្រួសារ មានទីលំនៅខាងលើនេះ ។ លោក វ៉ាន ផន ចៅសង្កាត់ បាននាំយកអង្ករ ៥០ គ.ក និងថវិកា ១០០,០០០ រៀល មកឧបត្ថម្ភ គ្រួសារសព ឈ្មោះ សាប់ សះ អាយុ ៧៥ ឆ្នាំ រស់នៅទីពឹងអ្នកជិតខាង លើផ្ទះបណ្ដែតទឹក និងមរណភាពដោយជរាពាធ នៅក្រុម៣ ភូមិឃ បន្ទាប់មកទៀត លោកចៅសង្កាត់ ឧបត្ថម្ភ ថវិកា ១០០, ០០០ រៀល ដល់គ្រួសារសពមួយទៀត ឈ្មោះ ភ័ស ជុ អាយុ ៧៥ ឆ្នាំ នៅក្រុម៤ ភូមិឃ មរណភាពដោយ ជរាពាធ ។