ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈជាមួយប្រជា ពលរដ្ឋ ក្នុងសង្កាត់កំពង់ឆ្នាំង


កំពង់ឆ្នាំងៈនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារចុះក្រុងកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងវេទិកាសធារណដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីក្រុមការងារថ្នាក់រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង អភិបាលក្រុងកំពង់ឆ្នាំង និងមន្ទីរអង្គភាពពាក់ព័ន្ធចូលរួមផងដែរ។

លោកជំទាវប្រធានក្រុមការងារ រួមនឹងលោក លោកស្រីអនុប្រធាន បានចែកអំណោយក្នុងម្នាក់ៗទទួលបានធីបមួយកញ្ចប់មាន( សារុង, ថ្នាំដុសធ្មេញ,ច្រាសដុសធ្មេញ, សាប៊ូ, ជែលអាកុល) ជូនដល់បងប្អូនជាស្រ្តីដែលមានជីវភាពលំបាក មានវិបត្តិ និងស្រ្តីផ្ទៃពោះ ៕