ក្រុមការងារគ្រប់គ្រងដីបរិស្ថានថ្នាក់ខេត្តបានចុះពិនិត្យប្រមូល ទិន្នន័យដីធ្លីដែលប្រជាពលរដ្ឋកាន់កាប់ប្រើប្រាស់ និងអាស្រ័យផល


នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណអភិបាលខេត្តត្បូងឃ្មុំ និង លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញ ចុះពិនិត្យជាក់ស្តែង តំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ដែលស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងចុះពិនិត្យទីតាំងជាក់ស្ដែងនៅតំបន់អភិរក្សព្រៃលិចទឹក និងព្រែកឬស្សីមាត់ឃ្មួង ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្នុងនោះដែរ ក៏មានការអញ្ជើញអមដំណើរ ពីសំណាក់ លោក លោកស្រី ជាក្រុមការងារដែលក្រសួង លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្ត លោក អភិបាល អភិបាលរងស្រុក មន្ត្រីឧទ្យានុរក្ស ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ។
On 21 October 2020, H.E. Cheng Bunra, Deputy Governor of Tboung Khmum province, accompanied by Her H.E. Prum Sophy, Under Secretary of State for Ministry of Enviroment, inspected the Residents’ Land that are currently using for the advantage in Ponhea Kraek district, Tboung Khmum province.