សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួន


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ ដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងរបៀបវារៈមួយចំនួនទៀត។

១៖ បន្ថែមនូវរបៀបវារៈថ្មីមួយទៀតស្តីពី ការអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងតាតៃ លើអានុភាព ១៥០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងវិនិយោគ សាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។

២៖ ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

៣៖ ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

៤៖ ពិនិត្យនិងពិភាក្សាលើបញ្ហាផ្សេងៗ មួយចំនួនទៀត៕

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅកាន់ខេត្តបន្ទាយមានជ័យជាថ្មី នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដើម្បីបន្តជួបជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃនេះថា ទីណាដែលប្រជាជនជួបការលំបាក ទីនោះតែងតែមានវត្តមានរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជាផងដែរ ដោយសម្តេចមិនមានទម្លាប់រត់ចោលប្រជាជនដែលជួបការលំបាកនោះទេ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី៖