អភិបាលរាជធានីភ្នំពេញ ជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋធានីប៉េកាំង


នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយឯកឧត្តម JI Lin ប្រធានគណៈកម្មាធិការប្រឹក្សានយោបាយបក្សប្រជាជនចិនប្រចាំរដ្ឋធានីប៉េកាំង។ កិច្ចពិភាក្សាបានលើកឡើងអំពីការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងរដ្ឋធានីប៉េកាំង ជាពិសេសការជំរុញអ្នកវិនិយោគិនមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕