សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងទទួលទេយ្យទានមានអង្ករ៥០០គីឡូក្រាម ទឹកត្រី១០យួរ ទឹកស៊ីអ១០ បាឡុង៥ ទឹកសុទ្ធ១០កេះ បច្ច័យ៥០ម៉ឺនរៀល ពីព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ព្រះគ្រូចៅអធិការ វត្តបន្ល័ង្គ និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា


កំពង់ឆ្នាំងៈទេយ្យទានរបស់ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ព្រះគ្រូចៅអធិការវត្តបន្ល័ង្គស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និង ជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូនដល់សាខាកាកបាទក្រហកម្ពុជាខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមហមកម្ពុជាខេត្តកំពង់ឆ្នាំង និង ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណថ្នាក់កិត្តិយស និងជា ព្រះគ្រូធម្មានុវឌ្ឍន៍ ព្រះអនុគណ ស្រុករលាប្អៀរ និង ជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេ
ធាធិបតីនន្ទង៉ែតសម្តេចព្រះសង្ឃនាយក នៃ ព្រះរាជាណាចក្រកម្ពុជា,ព្រះអង្គ នុច មុនីព្រះលេខាគណខេត្តកំពង់ឆ្នាំង,ព្រះគ្រូសិរីមង្គលមុនី ម៉ុច សៅលី ព្រះគ្រូចៅអធិការវត្ត សម្តេចនន្ទង៉ែតសែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ ស្ថិតក្នុងភូមិស្រងាំទេរ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃ
នាយក នៃ ព្រះរាជាណាចក្រកម្ពុជាលោក ប្រាក់ សោភ័ណ្ឌនាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត លោក ខែក សុផល មេឃុំពង្រ និងមន្រ្តីសាខាកាកបាទក្រហមចូលរួមផងដែរ។
ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ បានមានសង្ឃដីការថាៈ ទេយ្យ ទានដែលផ្តល់ជូនកាកបាទក្រហមនាពេលនេះ គឺបានមកពីការចូលរួមសទ្ធាជ្រះថ្លារបស់ ប្រជាពុទ្ធិបរិស័ទ ធ្វើទានបំពេញកុសលជាមួយព្រះសង្ឃក្នុងកម្មវិធីបុណ្យ
ផ្សេងៗ ហើយដើម្បីចូលរួមជាមួយនិងសម្មភាពមនុស្សធម៌ជាមួយសង្គម ថ្នាក់ដឹកនាំមន្រ្តីសង្ឃនៅក្នុងស្រុករលាប្អៀរបានសម្រេចចូលរួមបរិច្ចាកនូវទេយ្យទាននេះដល់កាកបាទក្រហមដើម្បីចែកជូនដល់ប្រជាពល
រដ្ឋដែលងាយរងគ្រោះ ដោយយថាហេតុផ្សេងៗ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណរព្រះគុណដល់ ថ្នាក់ដឹកនាំមន្រ្តីសង្ឃគ្រប់ព្រះអង្គនៅស្រុករលាប្អៀរ ដែលបានបរិច្ចានូវទេយ្យទានទាំងនេះមកដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមនូវសកម្មភាពមនុស្សធម៌ជាមួយសង្គម ។ទាំងនេះបានបង្ហាញនូវ កាយវិកាដ៏ប្រពៃដែលជាទឹកព្រះទ័ដ៏សប្បុរសជ្រះថ្លា ក្នុងការចូលរួមរបស់ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ឯកឧត្តម អម សុភា បានបញ្ជាក់ទៀតថា គ្រឿងឧបភោគបរិភោគទាំងនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋយើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ និងនិន្នាការនយោបាយ ដោយអនុវត្តទៅតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ។