រដ្ឋបាលខណ្ឌព្រែកព្នៅ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ ដើម្បីពិភាក្សាគ្នា លើរបៀបវារៈមួយចំនួន


(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ដើម្បីពិភាក្សាគ្នា លើរបៀបវារៈមួយចំនួន។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងឯកឧត្តម សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពី គណៈអភិបាលអធិការ មេបញ្ជាការនាយក នាយករង ការិយាល័យ ចំណុះជំនាញ ជុំវិញខណ្ឌ ចៅសង្កាត់ទាំង៥។

របៀបវារៈទាំងនោះ រួមមាន៖

*១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ លើកទី១៦អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
*២៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ
*៣៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០
*៤៖ ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ ប្រចាំខែតុលា ឆ្នាំ២០២០ និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយខណ្ឌ
*៥៖ បញ្ហាផ្សេងៗ៕