ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានដឹកនាំក្រុមការងារ ACC-ICAPP កម្ពុជា ចូលរួមកិច្ចពិភាក្សាទី៥ ស្តីពី «ភាពជាដៃគូរ ដើម្បីផលប្រយោជន៍នៃស្ថិរភាពសកល សន្តិសុខរួម និងការរារាំងការជ្រៀតជ្រែកក្នុងអធិបតេយ្យរបស់រដ្ឋឯករាជ្យ»


នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានដឹកនាំក្រុមការងារ ACC-ICAPP កម្ពុជា ចូលរួមកិច្ចពិភាក្សាទី៥ ស្តីពី «ភាពជាដៃគូរ ដើម្បីផលប្រយោជន៍នៃស្ថិរភាពសកល សន្តិសុខរួម និងការរារាំងការជ្រៀតជ្រែកក្នុងអធិបតេយ្យរបស់រដ្ឋឯករាជ្យ»។

នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមបានលើកឡើងអំពីបញ្ហាប្រឈមសំខាន់ៗ ចំនួន៣ គឺ៖ ១-វិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ ២-ការកើនឡើងនៃផ្នត់គំនិតបែបសង្គ្រាមត្រជាក់ឡើងវិញដែលកើតចេញពីការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាច និង ៣-បញ្ហានៃការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។