សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យប្រតិភូនិស្សិតអាហារូបករណ៍អូស្ត្រាលី និងណូវែលហ្សេឡង់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍


នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនិស្សិតអាហារូបករណ៍អូស្ត្រាលី និងណូវែលហ្សេឡង់ចំនួន២៧នាក់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅតាមសាកលវិទ្យានានានៅប្រទេសអូស្ត្រាលី និងប្រទេសណូវែលហ្សេឡង់។
On the Morning of 02 November 2020, Samdech Say Chhum, Acting Head of State of the Kingdom of Cambodia, received a courtesy call from and gave advices to 27 Australia and New Zealand’s Scholarship Students.