អភិបាលស្រុកស៊ីធរកណ្ដាល បើកកិច្ចប្រជុំ រៀបចំផែនការសម្រាប់ចូលរួមក្នុងពិធី តាំងពិពណ៌ផលិតផលក្នុងស្រុក និងពិធីច្រត់ព្រះនង្គល


នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានបើកកិច្ចប្រជុំ រៀបចំផែនការសម្រាប់ចូលរួមក្នុងពិធី តាំងពិពណ៌ផលិតផលក្នុងស្រុក និងពិធីច្រត់ព្រះនង្គល ដែលនឹងប្រព្រឹត្តិទៅ នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានការសហការចូលរួមពី មន្ត្រីសាលាស្រុក ក្រុមប្រឹក្សាឃុំ និងការិយាល័យជំនាញជុំវិញស្រុក និងទីប្រឹក្សាស្រុក សរុបចំនួន ២៦ នាក់ ស្រី ០៤ នាក់ នៅសាលាស្រុកស៊ីធរកណ្ដាល។