ពិធីចែកពូជស្រូវស្រាលជូនបងប្អូនប្រជាកសិករចំនួន ៦៦៣គ្រួសារ ដែលរងគ្រោះជន់លិចទឹកជំនន់ទឹកស្ទឹងព្រែកត្នោត


នាព្រឹកថ្ងៃពុធ ០៤រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ ក្នុងបរិវេណរដ្ឋបាលខណ្ឌដង្កោបានរៀបចំពិធីចែកពូជស្រូវស្រាលជូនបងប្អូនប្រជាកសិករចំនួន ៦៦៣គ្រួសារ ដែលរងគ្រោះជន់លិចទឹកជំនន់ទឹកស្ទឹងព្រែកត្នោតកាលពីពាក់កណ្ដាលខែតុលាមកម្លេះ ក្នុងភូមិសាស្រ្តសង្កាត់ទៀន គងនយ រលួស ស្ពានថ្ម និងសាក់សំពៅ ខណ្ឌដង្កោ រាជធានីភំ្នពេញ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមញា់ និងនេសាទ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។