ពលរដ្ឋ១.០០០គ្រួសារ រងគ្រោះជំនន់ទឹកភ្លៀងនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ទទួលបានអំណោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន


បន្ទាយមានជ័យ៖ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពលរដ្ឋចំនួន១.០០០គ្រួសារ ដែលរង គ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្នុងស្រុកភ្នំ​ស្រុក ខេត្តបន្ទាយមានជ័យ ទទួលបានអំ ណោយស្បៀងអាហារ ថ្នាំពេទ្យរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញា ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុម​ការងារ​ចុះជួយមូលដ្ឋានខេត្តបន្ទាយ មានជ័យ ដើម្បីរួមចំណែកជួយដោះស្រាយដល់ជីវភាពគ្រួសារដែល​កំពុងជួបលំបាកដោយ សារការបំផ្លាញពីគ្រោះមហន្តរាយធម្មជាតិទឹកជំនន់នេះ។

ក្នុងឱកាសចុះចែកអំណោយនេះឯកឧត្តម ស សុខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ  គឹមយ៉ាន ជូនដល់ប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យនេះ។ឯកឧត្តមក៏សម្ដែងដោយសូមចូលរួមនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងគ្រោះដោយទឹកជំ នន់នេះ​​​ និងចូលរួមរំលែកទុក្ខចំពោះគ្រួសារដែលបានបាត់បង់ជីវិត ក្នុងពេលមានគ្រោះទឹក ជំនន់នេះផងដែរ។

​​ជាមួយនោះដែរឯកឧត្តម​ ស សុខា បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលជួយ ផ្តល់ជាថវិកាក្តី ជាសម្ភារ ស្បៀងអាហារក្តីតាមរយៈរាជរដ្ឋាភិបាល តាមកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយ គ្រោះ​ធម្មជាតិនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំ ដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ ដែលបានចូល រួមជួយសង្រ្គោះពលរដ្ឋនៅតំបន់រងគ្រោះ ដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និង​ទូលំទូលាយ នៃជាតិយើង។

ឯកឧត្តម ស សុខា ក៏បានគូសបញ្ជាក់ថា ក្រៅពីការស្តារពីផលខូចខាតដោយសារតែ គ្រោះទឹកជំនន់ ការងារចាំបាច់ដែលប្រជាពលរដ្ឋធ្វើបន្ថែមទៀតនោះគឺ បន្តការងារប្រយុទ្ធ ប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ដែលបានបំផ្លាញយើងជាច្រើន។ ឯកឧត្តមបានណែនាំឱ្យពល រដ្ឋត្រូវការពារខ្លួនពីកូវីដ-១៩​​ ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាលនិងការ ណែនាំរបស់រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេសត្រូវពាក់ម៉ាស លាងសម្អាតដៃជាមួយ សាប៊ូ អាល់កុល ឬជែលលាងដៃ ការធ្វើអនាម័យ ការរក្សាគម្លាតជាដើម។

អំណោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នេះត្រួវបានលោកជំទាវ ញ៉ែម សាខន​ សខេង និង លោកជំទាវ​ ម៉ៅ ម៉ាល័យ​ កែ​កឹមយ៉ាន​ ព្រមទាំងឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា​ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បាននាំយកទៅចែកជូនដល់ដៃក្រុមគ្រួសាររងគ្រោះ​ដោយជំនន់ទឹកភ្លៀងចំនួន ១.០០០គ្រួសារ ក្នុងស្រុកភ្នំស្រុកកាលពីរសៀលថ្ងៃ៣ រោច​ ខែកត្ដិក​ ឆ្នាំជូត​ ឯកស័ក​ ព.ស.២៥៦៤ត្រូវនឹងថ្ងៃអង្គារ ទី០៣​ ខែវិច្ឆិកា​ ឆ្នាំ២០២០ ដោយ

​​​ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិ សុទ្ធ១កេស, ត្រីខ ១យួរ និង ថ្នាំពេទ្យមួយកញ្ចប់ផងដែរ។

យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្ហាញឱ្យដឹងថា គិត ត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ជំនន់ទឹកភ្លៀងបានធ្វើឱ្យផលប៉ះពាល់សរុបលើ ៩ក្រុង ស្រុក ៦០ឃុំ-សង្កាត់ បណ្តាលឱ្យលង់ទឹកស្លាប់ ២៨នាក់ ប៉ះពាល់លំនៅឋានចំនួន ៤៨.៧២៩ ខ្នង បានជម្លៀសទៅទីទួលសុវត្ថិភាព ៥.៥១៤គ្រួសារ លិចស្រូវ ៧០.៤៦៤ហិកតាដំឡូងមី ១២.៨៤៦ហិកតា ដំណាំរួមផ្សំ ៦៩២ហិកតា សាលារៀន១១៩សាលា វត្ត៧២វត្ត មណ្ឌលសុខភាព៩កន្លែង សាលាឃុំ៥ ផ្លូវ១.០២២កន្លែង ប្រវែង ៧៩៤.៩៤៤ម៉ែត្រ៕