ឯកឧត្តម គឹម សន្តិភាព៖ ក្រសួងយុត្តិធម៌ នឹងពិនិត្យមើលលើសំណើបន្ថរបន្ថយទោស និងលើកលែងទោសដល់​ទណ្ឌិតក្នុង​ឱកាសចូលឆ្នាំថ្មី


(ភ្នំពេញ)៖  ឯកឧត្តម​ គឹម​ សន្តិភាព​ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ឲ្យដឹងថា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ពិនិត្យបញ្ជីទណ្ឌិតស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស នឹងដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការជាតិ ដើម្បីពិនិត្យលើសំណើរបន្ថូរបន្ថយទោស និងលើកលែងទោស សម្រាប់ទណ្ឌិតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ ពីពន្ធនាគារខេត្តចំនួន១៧ និងមណ្ឌលអប់រំកែប្រែចំនួន៤។