ពិធីចុះអនុស្សរណៈយោគយល់ និងពិធីសម្ពោធក្របខណ្ឌសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា


នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅនាយកដ្ឋានឧត្ដមសិក្សា មានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់ និងពិធីសម្ពោធក្របខណ្ឌសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដមអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំកម្ពុជា និងមានការចូលរួមពីបុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារផ្សេងៗទៀត។