ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានអញ្ជើញជាអធិបតីក្នុងពិធីចែកជូនម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋក្រីក្ររស់នៅសង្កាត់ឃ្មួញ និងចុះចែកជូនតាមខ្នងផ្ទះ


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌសែនសុខ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីចែកជូនម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋក្រីក្ររស់នៅសង្កាត់ឃ្មួញ និងចុះចែកជូនតាមខ្នងផ្ទះ ក្នុងសហគមន៍ ក្នុងផ្សារ ស្ថិតនៅតំបន់ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។