ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ និង អភិបាលរាជធានីភ្នំពេញ​ បានអញ្ជេីញចុះចែកម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ដេីម្បីផ្តល់ជូនប្រជាពលរដ្ឋ​ ដេីម្បីចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩


នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអមដំណេីរឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ​ បានអញ្ជេីញចុះចែកម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ដេីម្បីផ្តល់ជូនប្រជាពលរដ្ឋ​ និងមន្ត្រីតាមគោលដៅ​ ក្នុងម្នាក់ទទួលបានម៉ាស់ចំនួន២​ ដេីម្បីចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩​ ។
សូមបញ្ជាក់ថ្ងៃនេះជាថ្ងៃទី២​ ដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីសកម្មភាពបន្តចុះចែកម៉ាសតាមគ្រប់គោលដៅស្តុបជូនដល់ប្រជាពលរដ្ឋនូវម៉ាសដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ៕
On the Morning of 13 November 2020, H.E. Gen. Sor There, the Deputy Director of National Police, accompanied H.E. Khoun Sreng, Phnom Penh Governor, shared the masks to the citizens who travel on the road in order to prevent the spread of Covid-19.