អភិបាលខេត្តកំពង់ស្ពឺ និង ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលសម្ភារៈសម្រាប់ជនមានពិការភាពដែលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ចំនួន ៤០០គ្រួសារ


កំពង់ស្ពឺ៖នាព្រឹកថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ
ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលសម្ភារៈសម្រាប់ជនមានពិការភាពដែលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ចំនួន ៤០០គ្រួសារ រៀបចំធ្វើឡើងនៅក្នុងវត្តមុនីរង្សីរតនារាម(វត្តម្រុំខាងជើង) ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៕