អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ មានជីវភាពខ្វះខាត និងចាស់ជរា ចំនួន ៥០គ្រួសារ


តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ដែលមាន ឯកឧត្តម ប៉ាល់ សំអឿន អនុប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា លោកជំទាវ នួម សុភ័ណ សមាជិកាគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងឯកឧត្តម អុី​ ឡុង សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា រួមជាមួយ ឯកឧត្តម ឈើយ ចាន់ណា ឯកឧត្តម អន ស៊ុំ សមាជិកព្រឹទ្ធសភា ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរង នៃបញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការប្រចាំទិសយោធភូមិភាគទី៥ ឈរជើងស្រុកព្រះនេត្រព្រះ លោកឧត្តមសេនីយ៍ត្រី វង្ស ប្រាថ្នា ស្នងការរងនគរបាលខេត្ត និងក្រុមការងារ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ មានជីវភាពខ្វះខាត និងចាស់ជរា ចំនួន ៥០គ្រួសារ មកពី ឃុំរលួស និងឃុំស្វាយចេក នៅក្នុងបរិវេណវត្តស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សូមបញ្ជាក់ថាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៥០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអុីវ ១យួរ ទឹកត្រី ១យួរ ថ្នាំលាបការពារមូស ១ និងទឹកបរិសុទ្ធ ២យួរ ។