វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ២០២០


វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ២០២០ នៅស្រុកមេមត់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ នៅបរិវេណវត្តឧត្តុងមានជ័យ ហៅវត្តស្រែតានងលិច ស្ថិតនៅក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ។
សូមបញ្ជាក់ថា : ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ នាឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាប្រឈមនិងសំណូមពរនានា នៅមូលដ្ឋានចំនួន ៧ ចំណុច ដើម្បីដោះស្រាយ រួមមាន . ទី១ . សាលារៀន ទី២.ផ្លូវថ្នល់ ទី៣. អគ្គិសនីសម្រាប់ប្រើប្រាស់ ទី៤. កុងត្រូលជជុះនៅតាមបន្ទាត់ព្រំដែន ទី៥. ដីដាំដំណាំនៅតាមព្រំដែន ទី៦.កសិផលដឹកយកទៅលក់នៅប្រទេសវៀតណាម និងទី៧ . ទ្វារទឹក នឹងទំនប់ទឹក បញ្ហាប្រឈមនិងសំណូមពរទាំងអស់នេះ ត្រូវបានមន្ទីរ/អង្គភាពជុំវិញខេត្ត ធ្វើការដោះស្រាយជូនភ្លាមៗផងដែរ ៕