ឯកឧត្តម នៃ ប៉េណា អនុញ្ញាតឲ្យ អនុប្រធានសភាប្រជាជនចិនចូលជួបសវនាការ និងសម្តែងការគួរសម


នាវេលាម៉ោង១៤:៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម CHEN CHANGZHI អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។