គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣


នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ ក្រោមអធិបតីភាពលោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី លោកជំទាវ ឡេង សុខា អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ព្រមទាំងសមាជិក សមាជិការ ជាច្រើនរូបទៀត។
សូមជម្រាបថា ៖ក្នុងកិច្ចប្រជុំបានបានលើកឡើងនូវរបៀបវារៈចំនួន០៤ ដើម្បីពិនិត្យ និងអនុម័ត រួមមាន ១.ពិនិត្យនិងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ១៣ អាណត្តិទី៣ របស់គណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ២.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ខែវិច្ឆិកា ឆ្នាំ២០២០ របស់គណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ៣.ការត្រៀមរៀបចុះរបាយការណ៍ប្រចាំឆ្នាំ២០២០ និងទិសដៅបន្ត របស់គណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ៤.បញ្ហាផ្សេងៗ សេចក្ដីជូនដំណឹងពីរបៀបវិរៈកាលបរិច្ចេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី១៥ ៕