អភិបាលខេត្តចូលរួមកិច្ចប្រជុំសិក្សានិងអនុវត្តន៍គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងតាខ្មៅ


កណ្តាល ៖ រសៀលថ្ងៃ៨កើត ខែមិគសិរ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តកណ្តាលបានរៀបចំកិច្ចប្រជុំសិក្សា និងអនុវត្តន៍គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និងអនុវត្តន៍គម្រោងស្ថាបនាហេ ដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងខេត្តកណ្តាល  ឱ្យសម្រេចតាមគោលដៅ ដើម្បីលើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ មានជាអាទិ៍ ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ  ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ ការធ្វើសួន និងដាំដើមឈើ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍ថា នេះជាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀត ក្នុងក្រុងតាខ្មៅ ហើយនៅពេលអនុវត្តន៍គម្រោងនេះ សួមឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ធ្វើការងារឱ្យបានល្អ និងទាន់ពេលវេលាកំណត់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕