នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានបន្តដឹកនាំគណប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា ចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា។
របៀបវារៈប្រជុំថ្ងៃទី២ នៃកិច្ចប្រជុំសមាគមខាងលើ រួមមាន ១. ការយកចិត្តទុកដាក់អំពី ផលប្រយោជន៍របស់ក្រុមតាក់តែងសេចក្តីព្រាងច្បាប់៖ នីតិវិធីពិគ្រោះយោបល់ ២. លក្ខខណ្ឌសម្ភារសម្រាប់អនុវត្តអណត្តិសភា៖ ធ្វើការត្រួតពិនិត្យដោយកំរិតណាអំពីតម្លាភាព ដើម្បីឆ្លេីយតបចំពោះតម្រូវការរបស់សង្គម? ៣. តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្តល់ការយល់ដឹងឲ្យបានទូលំទូលាយអំពី សភានីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រថៃ ៤. កិច្ចពិភាក្សាទូទៅ៖ វិធីសាស្រ្តសម្រាប់ធានាការត្រួតពិនិត្យរបស់សភាទៅលើគុណច្បាប់ ៥. វិធីសាស្រ្តសម្រាប់ធានាការត្រួតពិនិត្យលើគុណភាពច្បាប់ដោយព្រឹទ្ធសភា៖ ករណីប្រទេសហូឡង់ ៦. បទបង្ហាញរបស់អគ្គលេខាធិការសហភាពអន្តរសភាអំពី ការវិវត្តទូទៅរបស់សហភាពភាពអន្តរសភា ៧. ការវាយតម្លៃគោលនយោបាយសាធារណៈ ការអនុវត្តនៅក្នុងសភាតំណាង នៃព្រៈរាជាណាចក្រម៉ូរ៉ូកូ និង ៨. ការអនុវត្តនៃគំរូស្តង់ដាត្រួតពិនិត្យរបស់សភាអាហ្រ្វិកខាងត្បូង។
ឯកឧត្តម អ៊ុំ សារឹទ្ធ ចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា
