សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤ តាមប្រព័ន្ធសន្និសីទវីដេអូ


នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា (AMMTC) តាមប្រព័ន្ធសន្និសីទវីដេអូ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គលេខាធិការ អគ្គលេខាធិការរង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ៕
On the Morning of 26 November 2020, Samdech Sar Kheng, Deputy Prime Minister and Minister of Interior, participated in the 14th ASEAN Ministerial Meeting on Transnational Crime (AMMTC) via Video Conference.