លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តម លោកជំទាវ​ ជាប្រធានគណៈកម្មការជំនាញនានា​រដ្ឋសភា


នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តម លោកជំទាវ​ ជាប្រធានគណៈកម្មការជំនាញនានា​រដ្ឋសភា ឯកឧត្តម លោកជំទាវ​ ជាសមាជិក សមាជិការដ្ឋសភា ឯកឧត្តមទីប្រឹក្សារដ្ឋសភា និងមន្ដ្រីជំនាញអគ្គលេខាធិការដ្ឋានរដ្ឋសភា ដេីម្បីត្រៀមចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ រវាងសមភាគីរដ្ឋសភាកម្ពុជា និងសភាប្រជាជនចិន នៅសាលបន្ទាយស្រី នៃវិមានរដ្ឋសភា ។