អភិបាលខេត្តពោធិ៍សាត់ បាននាំយកអំណោយ និងគ្រឿងឧបភោគ បរិភោគ របស់អង្គការយូមេនីធីហ្វើសកម្ពុជា ចែកជូនជន ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋទីទ័លក្ររស់នៅក្នុងក្រុងពោធិ៍សាត់ ចំនួន២០០គ្រួសារដើម្បីដោះទ័ល បានមួយគ្រា


ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិ
ការគណបក្សខេត្តពោធិ៍សាត់ និងជា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុម
ប្រឹក្សាខេត្ត និងលោកជំទាវ តុង ណារី សមាជិកាក្រុមលេខាធិការដ្ឋាន សម្តេចតេជោ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ
២០២០នេះ បាននាំយកអំណោយ និងគ្រឿងឧបភោគ បរិភោគ របស់អង្គការយូមេនីធីហ្វើសកម្ពុជា ចែកជូនជន
ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋទីទ័លក្ររស់នៅក្នុងក្រុងពោធិ៍សាត់ ចំនួន២០០គ្រួសារដើម្បីដោះទ័ល
បានមួយគ្រា ក្រោយពីទទួលរងប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងការរីករាលដាលនៃជំងឺកូវីដ១៩។
ពិធីនេះប្រារព្ធធ្វើនៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, អាជ្ញាធរក្រុង សង្កាត់ ភូមិ និងយុវជន ស.យ.ស.ស ជាច្រើនរូបទៀត។
អំណោយរបស់អង្គការយូមេនីធីហ្វើសកម្ពុជា ចែកជូនជនចាស់ជរា ស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋទីទ័លក្រ រស់នៅក្នុងក្រុងពោធិ៍សាត់ ចំនួន២០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន៤០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ១យួរ, ទឹកត្រី១យួរ និងប្រេងឆា១ដប ៕
-បន្ទាប់ពីកម្មវិធីចែកអំណោយរួចរាល់ហើយ នាព្រឹកថ្ងៃទី២៥ដដែលនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានបន្តជួបជាមួយប្រជាពលរដ្ឋនៅវេទិកាដោះស្រាយក្តីក្នុងបរិវេណសាលាខេត្ត ដោយធ្វើការដោះស្រាយរឿងក្តី និងសំណូមពររបស់ប្រជាពលរដ្ឋបានមួយចំនួនករណី ក្នុងនោះឯកឧត្តមបានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តទួលលៀប ឃុំមេទឹកស្រុកបាកានខេត្តពោធិ៍សាត់ចំនួន ១០លានរៀល សម្រាប់កសាងសមិទ្ធផលក្នុងវត្តដែលថវិកានេះបានមកពីកឋិនទានសមាគមគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ដង្ហែរទៅកាន់វត្តហ្លួងនាពេលថ្មីៗកន្លងមកនេះ ។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ តុង ណារី សមាជិកាក្រុមលេខាធិការដ្ឋាន សម្តេចតេជោ ព្រមទាំងសហការីរបស់លោកជំទាវផងដែរ។