រសៀលថ្ងៃច័ន្ទ ទី០៣ ខែមេសា ឆ្នាំ ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារដោះស្រាយវិវាទដីធ្លីទាំង ១០ ក្រុម ស្តីពីវឌ្ឍនភាពការងារស្រាវជ្រាវ និងដោះស្រាយវិវាទដីធ្លីពាក់ព័ន្ធជាមួយលោកស្រី ស៊ុយ សុផាន។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកទឹកចិត្តក្រុមការងារទាំង ១០ ក្រុមឲ្យខិតខំបំពេញការងារ ដេីម្បីទទួលបានជំនឿចិត្ត និងការគោរពស្រលាញ់ពីសំណាក់មហាជន។
ឯកឧត្តម ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារដោះស្រាយវិវាទដីធ្លីទាំង ១០ ក្រុម
![](https://www.cpp.org.kh/wp-content/uploads/2017/04/201704-1-198-768x510.jpg)