អតីតរង្វង់មូលទួលគោកត្រូវបានតម្លើងភ្លើងស្តុបដោយសារស្ទះខ្លាំងពេក


នៅថ្ងៃទី៣ មេសា ម្សិលមិញនេះ រដ្ឋបាលរាជាធានីភ្នំពេញ បានសម្រេចរៀបចំតម្លើង​ភ្លើងស្តុ​ប​ថ្មីមួយសម្រាប់​អតីត​រង្វង់​មូល​ទួ​ល​គោក​ដោយសារចំណុច នេះពិបាក ធ្វើដំណើរ និងមានបញ្ហាកក់ស្ទះចរាចរណ៍ខ្លាំង។

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ដោយចង់ដោះស្រាយបញ្ហាកក់ស្ទះនៅអតីតរង្វង់ទួលគោក​រដ្ឋបាលរាជធា​នីភ្នំពេញបានស​ម្រេ​ច​លុ​ប​រង្វង់មូលនេះចោល ប៉ុន្តែមិនទាន់បានរៀបចំតម្លើងភ្លើងស្តុបភ្លាមៗនោះទេ ដែលធ្វើឲ្យពលរដ្ឋឆ្លង់កាត់ទីនេះ​មាន​ការលំ​បា​ក​ជាខ្លាំង ទើបតែម្សិលមិញនេះអាជ្ញាធរភ្នំពេញបានរៀបចំតម្លើងភ្លើងស្តុបនេះឡើង។

នៅពេលតម្លើងភ្លើងស្តុបនៅអតីតរង្វង់ទួលគោករួចរាល់ នឹងកាត់បន្ថយបញ្ហាច្រើនពីកក់ស្ទះ។ នៅពេលដែលរដ្ឋបាលរាជ​ធា​នី​​ភ្នំពេញសម្រេចលុបរង្វង់នេះចោល បានធ្វើឲ្យការធ្វើដំណើរកាន់តែគ្មានសណ្តាបធ្នាប់ ដោយពលរដ្ឋមិនគោរ​ពគ្នា​នៅ​ពេល​ធ្វើ​ដំណើរ ដោយចង់បានទៅមុនរៀងៗខ្លួន ដែលជាកក្តាធ្វើឲ្យមានការកក់ស្ទះចរាចរណ៍រាល់ថ្ងៃ៕