នៅថ្ងៃទី៣ មេសា ម្សិលមិញនេះ រដ្ឋបាលរាជាធានីភ្នំពេញ បានសម្រេចរៀបចំតម្លើងភ្លើងស្តុបថ្មីមួយសម្រាប់អតីតរង្វង់មូលទួលគោកដោយសារចំណុច នេះពិបាក ធ្វើដំណើរ និងមានបញ្ហាកក់ស្ទះចរាចរណ៍ខ្លាំង។
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ដោយចង់ដោះស្រាយបញ្ហាកក់ស្ទះនៅអតីតរង្វង់ទួលគោករដ្ឋបាលរាជធានីភ្នំពេញបានសម្រេចលុបរង្វង់មូលនេះចោល ប៉ុន្តែមិនទាន់បានរៀបចំតម្លើងភ្លើងស្តុបភ្លាមៗនោះទេ ដែលធ្វើឲ្យពលរដ្ឋឆ្លង់កាត់ទីនេះមានការលំបាកជាខ្លាំង ទើបតែម្សិលមិញនេះអាជ្ញាធរភ្នំពេញបានរៀបចំតម្លើងភ្លើងស្តុបនេះឡើង។
នៅពេលតម្លើងភ្លើងស្តុបនៅអតីតរង្វង់ទួលគោករួចរាល់ នឹងកាត់បន្ថយបញ្ហាច្រើនពីកក់ស្ទះ។ នៅពេលដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចលុបរង្វង់នេះចោល បានធ្វើឲ្យការធ្វើដំណើរកាន់តែគ្មានសណ្តាបធ្នាប់ ដោយពលរដ្ឋមិនគោរពគ្នានៅពេលធ្វើដំណើរ ដោយចង់បានទៅមុនរៀងៗខ្លួន ដែលជាកក្តាធ្វើឲ្យមានការកក់ស្ទះចរាចរណ៍រាល់ថ្ងៃ៕