វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌពោធិ៍សែនជ័យ


នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាព្រឹកនេះ ធ្វើឡើងដើម្បីទទួលយកនូវសំណួរសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ក្នុងន័យបម្រើសេវាសំណូមពរជូនប្រជាពលរដ្ឋឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។