ស្ថានអគ្គកុងស៊ុលកម្ពុជា នៅវៀតណាម អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីមានករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ នៅទីក្រុងហូជីមិញ


(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានអំពាវនាវពលរដ្ឋកម្ពុជា ដែលរស់នៅក្រុងហូជីមិញទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមាន ករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍នៅទីក្រុងមួយនេះ។

ស្ថានអគ្គកុងស៊ុល បានដកស្រង់ការផ្សាយពីសារព័ត៌មានវៀតណាម ដែលបានផ្សាយកាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឲ្យដឹងថា ករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ នៅទីក្រុងហូជីមិញនោះ គឺអ្នកជំងឺទី ១៣៤៧ ជាជនជាតិវៀតណាម។

ក្នុងអំឡុងថ្ងៃទី១៨-២៥ ខែវិច្ឆិកា តាមការសើបអង្កេតបឋម អ្នកជំងឺខាងលើ បានធ្វើដំណើរទៅកាន់ទីកន្លែងមួយចំនួនដូចជា ទៅបង្រៀនអង់គ្លេស នៅមជ្ឈមណ្ឌល KEY English នៅខណ្ឌតិនប៊ិញ និងសាខាផ្សេងទៀត នៅខណ្ឌទី១០ ទៅហាងកាហ្វេ និងទៅខារ៉ាអូខេ នៅទីក្រុងហូជីមិញ៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖