ប្រមុខរាជរដ្ឋាភិបាល អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជី​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ(២ ធ្នូ ២០១៥ – ២ ធ្នូ ២០២០)


ភ្នំពេញ​ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរចំពោះខួប៥ឆ្នាំ នៃការដាក់ បញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជី​បេ​តិ​កភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេ ស្កូ (២ ធ្នូ ២០១៥ – ២ ធ្នូ ២០២០)។

នៅលើផេកផ្លូវការថ្ងៃ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចតេជោបានសរសេរថា អបអរសាទរ​ខួ​ប​​៥ឆ្នាំ នៃការដាក់ បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​​រប​ស់​អង្គការយូណេ ស្កូ។

សម្ដេចតេជោគូសបញ្ជាក់ថា ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ជាខួប៥ឆ្នាំ (២ ធ្នូ ២​០​១៥ – ២ ធ្នូ ២០២០) នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌​អ​រូ​បី នៃ​ម​នុស្ស ជាតិរបស់អង្គការយូណេស្កូ នៅប្រទេសណាមីប៊ី។ ល្បែងទាញព្រ័ត្រ ជាល្បែង​ដ៏​មាន​ប្រជា ប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេងក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពី​សា​ម​គ្គី​​ភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។ ល្បែងទាញព្រ័ត្របានផ្សារភ្ជា​ប់ ទៅនឹងប្រពៃណី និង​វប្បធម៌ខ្មែរ ហើយយើងអាចឃើញភស្តុតាងមាន​តម្លៃជាប្រវត្តិសា​ស្ត្រ​ តាមរយៈចម្លាក់នៅលើប្រាង្គប្រាសាទនានា ដែលនិយាយពីរឿងកូរសមុទ្រទឹកដោះ។

សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់បន្ថែមថា កិច្ចការពារសម្បត្តិបេតិកភណ្ឌ វប្បធម៌ ជា​ភារ​កិច្ច​រប​ស់​កូនខ្មែរ​គ្រប់ៗរូប ៕