សម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លេីកទី១៤ តាមរយៈវីដេអូ


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លេីកទី១៤ (14th ASEAN DEFENCE MINISTERS’ MEETING ) តាមរយៈប្រព័ន្ធវីដេអូ។

ក្នុងកិច្ចប្រជុំនេះ ប្រទេសជាសមាជិកអាស៊ាន បានចុះហត្ថលេខាលើផែនការការពារជាតិអាស៊ាន ឆ្នាំ២០២០-២០២៣ និងបានព្រៀងឯកសារស្តីអំពីការរក្សាស្ថិរភាពសន្តិសុខក្នុងតំបន់ ដោយផ្តោតលើប្រធានបទចំនួន៥៖

ទី១៖ នីតិវិធីនៃការអនុវត្តការងាររបស់កងកម្លាំងបម្រុងអាស៊ាន ក្នុងជំនួយផ្នែកមនុស្សធម៌ និងគ្រោះមហន្តរាយ។

ទី២៖ នីតិវិធីនៃការផ្លាស់ប្តូរព័ត៌មានភេវរកម្ម។

ទី៣៖ គោលការណ៍នៃការប្រើប្រាស់ទង់ជាតិអាស៊ាន និងទង់ជាតិប្រទេសជាសមាជិក ក្នុងបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ប្រទេសក្នុងអាស៊ានលើឆាកអន្តរជាតិ។

ទី៤៖ នីតិវិធីនៃការផ្សារភ្ជាប់រវាង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា។

និងទី៥៖ ពង្រឹងតួនាទីរបស់អនុព័ន្ធយោធា នៃប្រទេសសមាជិកអាស៊ាន ក្នុងការកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌ ADMM និង ADMM-Plus៕